ប្រវត្តិសង្ខេប CDF CAMBODIA

មូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រក្នុងទីក្រុង(ម.អ.ក.ក-UPDF) បងើ្កតក្នុងឆ្នាំ១៩៩៨ មកដល់ពេល ចុងឆ្នាំ ២០១១ គឺមានរយៈពេលប្រមាណ១៣ឆ្នាំ។ ម.អ.ក.ក-UPDFបានពង្រីកបទពិសោធន៍សកម្មភាព អភិវឌ្ឍន៍សហគមន៍ទៅបណ្តាលទីប្រជុំជន/ក្រុង/ស្រុកនិងជនបទជាច្រើនក្នុងប្រទេសកម្ពុជា និងបានស្តែងឡើងនូវសមិទ្ធិផលយ៉ាងច្រើនរួមមាន        ការកែលំអនៅនឹងកនែ្លង ការចែករំលែកដីធ្លី ការផ្លាស់ប្តូរលំនៅដ្ឋាន ទទួលបាននូវកម្មសិទ្ធិដីធ្លី      និងមូលនិធិឥណទានជាច្រើនប្រភេទរួមមាន ឥណទាន លំនៅដ្ឋាន ឥណទានមុខរបរ ឥណទានដឹកជញ្ជូន ឥណទានត្រីប្រហុក ឥណទានកសិកម្ម ឥណទាន គ្រាប់ពូជ ....... កសាងបានយុទ្ធសាស្រ្ត៨ចំនុចជាត្រីវិស័យ គឺ ១.ចងក្រងសហគមន៍ ២.សហគមន៍សន្សំបា្រក់ ៣.ឥណទានសហគមន៍ ៤.សង្គមសង្រ្គោះសហគមន៍ ៥.កែលំអហេដ្ឋារចនា សម្ព័ន្ធសហគមន៍-បរិស្ថានបៃតង ៦.ជំរើសសុវត្ថិភាពដី-ផ្ទះសហគមន៍ ៧.អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីសហគមន៍ និង ៨.ពង្រឹងភាពជាដៃគូរបស់សហគមន៍។ បច្ចុប្បន្ន UPDF បានជួយជ្រោមជ្រែង សហគមន៍តែនៅក្នុងរាជធានីភ្នំពេញ ដូច្នេះមូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ(ម.អ.ក-CDF)  បានចុះឈ្មោះជាមួយក្រសួងមហាផ្ទៃនៅខែកុម្ភៈ ឆ្នាំ២០១០ ដើម្បីជួយជ្រោមជ្រែងដំណើរការងារសហគមន៍ជាមួយ CDF ថ្នាក់ខេត្ត-ក្រុង ទូទាំងប្រទេស។

Additional information