អ្នកក្រអ្នកល្អ

អ្នកក្រអ្នកល្អ របស់មូលនិធិអភិវឌ្ឍន៏សហគមន៏ CDF ខណ្ឌដង្កោ

សហគមន៏ទ័ពបោះ ស្ថិតនៅក្នុងCDF​ ខណ្ឌដង្កោសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ គំរោងអ្នកក្រអ្ន​​កល្អ  ជាគំរោង​ផ្ទះសម្បែង សុវត្ថភាពដីធ្លីតាមរយៈពីម.អ.ក​​ CDF ដែលមានចំនួនទឹក ប្រាក់១,៩០៨,៤០០រៀល សំរាប់គ្រួសារអ្នកក្រដើម្បីសាងសង់ផ្ទះថ្មី។ក្រោយពីបានប្រជុំគណៈកម្មការ CDF​ ខណ្ឌដង្កោបានយល់ព្រម ជ្រើករើសមួយគ្រួសារជាអ្នកក្រអ្នកល្អនៅសហគមន៏ទ័ពបោះសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។

១. ការជ្រើករើសអ្នកក្រអ្នកល្អរបស់ CDF ខណ្ឌដង្កោ

  • ការចុះមើលផ្ទាល់ដល់គ្រួសារអ្នកក្រ
  • ការជ្រើករើសគ្រួសារដែលខ្វះជំរក ប៉ុន្តែមានដីជាកម្មសិទ្ធផ្ទាល់ខ្លួន
  • ជាសមាជិកសន្សំប្រាក់ល្អ នៅសហគមន៏ទ័ពបោះ
  • ការសង់ត្រឡប់មកវិញជារៀងរាល់ខែក្នុង១ខែ១០,០០០រៀលទៅ១៥,០០០រៀល
  • CDF ខណ្ឌដង្កោយកការប្រាក់១%ក្នុងមួយឆ្នាំ

២. ស្ថានភាពគ្រួសារដែលបានទទួលគំរោងអ្នកក្រអ្នកល្អ

អ្នកស្រីដូងរ៉េតអាយុ៥១ឆ្នាំស្រ្តីមេម៉ាយមានមុខរបរអនាម័យរោងចក្រដែលមានប្រាក់ខែ៤០០,០០០រៀល មានសមាជិក៣នាក់កូនទីឈ្មោះនួនបូរីភេទប្រុស អាយុ ២០ឆ្នា មានជំងឺវិកលចរិលកូនទី២ឈ្មោះនួនបូរិន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សដែលកំពុងរស់នៅក្នុង សមាជិកសហគមន៏។គាត់មករស់នៅឆ្នាំ១៩៩០ តាមប្តីដែលមានស្រុកកំណើតនៅសហគមន៏ទ័ពបោះហើយ រស់នៅជាមួយបងប្អូនគ្មានដីជាកម្មសិទ្ធផ្ទាល់ខ្លួន បន្ទាប់មកប្តីគាត់ក៏បានស្លាប់ដោយជំងឺ។ ឃើញដូច្នេះហើយ មេភូមិសមាជិកភូមិបានប្រជុំឯកភាព ផ្តល់ដីដែលមាន ទំហំ១២ម៉ែត្រX៨ម៉ែត្របានជួយសំភារៈកសាងផ្ទះដែលទំហំ។សព្វថ្ងៃផ្ទះដែលកំពុងរស់នៅវាចាស់ទ្រុឌទ្រោមដំបូល លិចជញ្ជាំងពុកគ្មានបង្គន់អនាម័យ។

៣. ការសាងសង់ផ្ទះតាមរយៈCDF ដង្កោចំនួន ១,៩០៤,៤០០រៀលដល់គ្រួសារអ្នកស្រីដូងរ៉េត

  • កាសាងសង់ផ្ទះជួយជ្រោមជ្រែងពីគណៈកម្មការសហគមន៏ជាងសហគមន៏CDF ខណ្ឌដង្កោ
  • សំភារៈខ្សាច់ស៊ីម៉ងចានបង្គនឥដ្ឋទ្វា លាបថ្នាំផ្ទះថ្លៃជាង
  • សាងសង់លើផ្ទៃដីទំហំ ៨ម X ១៣ម
  • ផ្ទះទំហំ៥ម X ៧មកំពស់ ៥,២០ម
  • ការជួសជុលផ្ទះចាក់គ្រឹៈក្រោមរៀបឥដ្ឋជញ្ជាំងធ្វើបង្គន់អនាម័យនិងផ្ទះបាយលាបថ្នាំផ្ទះ
  • ផ្ទះចាប់ផ្តើមជួសជុលនៅថ្ងៃទី១៥ខែវិចិ្ចកាឆ្នាំ២០១៣ (រយៈពេល៦ថ្ងៃ)

៤. ទន់ចូលរួម

  • អាជ្ញាធរសង្កាត់ចំនួន៥០,០០០រៀល
  • អាជ្ញាធរភូមិចំនួន៥០,០០០រៀល
  • គំរោងអ្នកក្រអ្នកល្អចំនួន១,៩០៤,៨០០រៀល
  • ម្ចាស់ផ្ទះចំនួន៤០០,០០០រៀល
  • សរុបថវិកាចំនួន២,៤០៤,៨០០រៀល

៥. ចំណាប់អារម្មណ៏

  • គាត់និយាយថាមានអារណ៏សប្បាយរីករាយ

Additional information