មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអភិវឌ្ឍន៌សហគមន៌

បិទវគ្គបណ្តុះបណ្តាលទំរង់ហិរញ្ញវត្ថុ និងគណនីមូលនិធិសហគមន៍   សំរាប់គណៈកម្មការបណ្តាញ   នឹងអ្នកកាន់បញ្ជីស្នាមសហគមន៍

វគ្គបណ្តុះបណ្តាលស្តីពីទំរង់ហិរញ្ញវត្ថុ  និងគណនីមូលនិធិសហគមន៍  សំរាប់គណៈកម្មការបណ្តាញនឹងអ្នកកាន់បញ្ជី ស្នាមរបស់បណ្តាញសុខដុមរមនាសហគមន៍ ខេត្ត ក្រុង ដែលបានបើកធ្វើរយៈពេល៣ថ្ងៃនៅមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈអភិវឌ្ឍន៍សហគមន៍   ស្ថិតនៅភូមិសាមគ្គី  សង្កាត់ត្រពាំង   ខណ្ឌពោធិសែនជ័យ បានបញ្ចប់កាល ពីរសៀលថ្ងៃទី២៥ ខែធ្នូនេះ ក្រោមវត្តមាន ឯ,ឧ ម៉ាន់ ឈឿន ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិអភិវឌ្ឍន៍កាត់ បន្ថយភាពក្រីក្រ CDFភ្នំពេញ ។

វគ្គនេះរៀបចំដោយមូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ CDFភ្នំពេញ គាំទ្រដោយកម្មវិធីសម្ព័ន្ធភាពអាស៊ីដើម្បី សកម្មភាពសហគមន៍ ហៅថា ( អាការ )  និងសម្ព័ន្ធភាពអ្នកក្រីក្រតំបន់អាស៊ី  ក្នុងបំណងពង្រឹងពង្រឹងសមត្ថភាព គណៈកម្មការបណ្តាញ  និងអ្នកកាន់បញ្ជីស្នាមហិរញ្ញវត្ថុ  និងគណនីមូលនិធិសហគមន៍  ឲ្យទទួលបានចំណេះដឹងថ្មី បន្ថែមទៀតលើការរៀបចំបញ្ជីស្នាម  កំណត់ត្រាហិរញ្ញវត្ថុ  ឲ្យមានទំរង់តែមួយប្រើប្រាស់ដូចគ្នាសំរាប់បណ្តាញសុខដុម រមនាសហគមន៍ ខេត្ត ក្រុង ទូទាំងប្រទេស ។

ឯ,ឧ ម៉ាន់ ឈឿន មានប្រសាសន៍ថាច្រើនឆ្នាំមកនេះ បណ្តាញសុខដុមរមនាសហគមន៍ទាំង២៤ របស់ មូលនិធិ អភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ CDFភ្នំពេញ បានដំណើការសន្សំប្រាក់រួមគ្នាប្រកបដោយទំនុកចិត្ត រួមទាំងមូលនិធិ ជំនួយ  និងឥណទានផង  បានដំណើរការអភិវឌ្ឍន៍កែលំអហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងសហគមន៍  កែលំអជីវភាព គ្រួសារ  ផ្ទះសម្បែង  សុវត្តិភាពដីធ្លី  តាមរយៈការងើបឈរខ្លួនឯង   ការកសាងផែនការ  ការគ្រប់គ្រង និងការអនុវត្ត ដោយផ្ទាល់ដៃ ។ ទោះបីថាថវិការដែលត្រូវប្រើប្រាស់ក្នុងកិច្ចការទាំងនេះ  ជាប្រាក់សន្សំ  ជាជាមូលនិធិជំនួយ  ឬជាឥណទានក៍ដោយ  ក៍ទាមទាឲ្យការរៀបចំបញ្ជីស្នាមឲ្យបានត្រឹមត្រូវ  ច្បាស់លាស់ទៅតាមទំរង់នៃបញ្ជីហិរញ្ញវត្ថុ និងគណនីមូលនិធិសហគមន៍  នោះជាការផ្តល់ទំនុកចិត្តដល់សមាជិកសន្សំប្រាក់  ដល់ក្រុមការងារជាគណៈកម្មកា របណ្តាញ  និងម្ចាស់ជំនួយ   ។   ឯ,ឧ  បានលើកឡើងថា  រាល់អ្វីៗដែលមូលនិធិសំរេចបានមកដល់ថ្ងៃនេះ  ក៍មិនអាច កាត់ផ្តាច់បេញពីការគាំទ្រថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទាំងស្មារតី  នឹងថវិការ  និងការជួយទ្រោមជ្រែងពី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងម្ចាស់ជំនួយទាំងក្នុង   និងក្រៅប្រទេស   ទើបយើងមានលទ្ធភាពបង្កើន កំរិតសមត្ថភាពរបស់យើងឈានដល់ថ្នាក់ជាតិ  នឹងបានធ្វើកិច្ចការជាច្រើនជួយរំដោះភាពក្រីក្រពីស្រទាប់ប្រជាជន  ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល   ៕

 

វគ្គផ្សព្វផ្សាយស្តីពីដំណើរការសំរង់អង្កេតពត័មានថ្នាក់ជាតិឆ្នាំ២០១៣ពីតំបន់អ្នកក្រីក្រ សហគមន៍ក្នុងឃុំ សង្កាត់ ខណ្ឌ័ ខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជា

បានបើកធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍សហគមន៍ស្ថិតនៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌ័ពោធិ័សែនជ័យ ដែលមានសិក្ខាមចូលរួមចំនួន៧៥នាក់ ជាអជ្ញាធរខេត្ត ក្រុង ស្រុក ខណ្ឌ័ គណៈកម្មាការបណ្តាញសហគមន៍ខេត្ត ក្រុង តំណាងអង្គការ ACHR UNHABITAT និង និសិត្សក្រុម ស្ថាបត្យកម្មសហគមន៍ប្រទេសកម្ពុជា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះគឺ សំដៅជំរុញលើកទឹកចិត្តដល់ អ្នកពាក់ព័ន្ធ អោយទទួលបានវិធីសាស្រ្តងាយៗក្នុងការអនុវត្តន៍សំរង់ប្រមូលទិន្នន័យបំពេញលើតារាងសំណួរ ពីតំបន់ កន្លែងបណ្តុំផ្ទះ ស្ថានភាពរស់នៅ ជីវភាពប្រចាំថ្ងៃ និង ព័តមានលំអិតមួយចំនួនទៀត ពាក់ព័ន្ធនឹងអ្នកក្រីក្រ ប្រយោជន៍ផ្តល់ពត័មានជាក់លាក់ដល់អជ្ញាធរមូលដ្ឋានក្នុងការកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ សហគមន៍ និង តំបន់ដែលអ្នកក្រីក្ររស់នៅអោយមានភាពប្រសើរឡើងស្របតាមផែនការ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កម្ពុជា ឯកឧត្តម ម៉ាន់ ឈឿន ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ បានថ្លែងថាគ្រប់ បណ្តាលប្រទេសនានាលើសកលលោក គ្មានប្រទេសណាមួយដែលថាមិនមានអ្នកក្រីក្រនោះទេ ដូចនេះការពង្រឹង ភាពជាដៃគូរវាងសង្គមស៊ីវិល ក្រុមអ្នកស្ម័គ្រចិត្ត និង អជ្ញាធរដែនដី គឺជាឳកាសមួយដ៏ល្អក្នុងការរួមគ្នាកសាង ផែនការច្បាស់លាស់មួយជួយអ្នកទាំងនោះអោយរួចចាកផុតពីអ្នកក្រីក្រ បើទោះបីជាមិនបានទាំងអស់ក៏មានចំនួន ខ្លះបានរំដោះខ្លួនរួចចាកផុតពីអ្នកក្រីក្រហើយដែរ លទ្ធផលដែលទទួលបានកន្លងមកនេះផ្តើមចេញពីទិន្នន័យ អងេ្កតនេះឯងទើបឈានដល់ការកសាងផែនការ និង ការអនុវត្តន៍មានប្រសិទ្ធិភាព គួរបញ្ចាក់ថាក្រោមកិច្ចគាំទ្រពី ACHR តាមរយៈ មូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ និងបណ្តាញសហគមន៍អ្នកក្រីក្រទាំង២៤ខេត្ត ក្រុង យើងបានធ្វើ ការអង្កេតតំបន់អ្នកក្រីក្រម្តងហើយនៅក្នុងឆ្នាំ២០០៩សំដៅលើតំបន់ទីប្រជុំជន ទីក្រុង ដោយរកឃើញ ទីតាំងប្រមូលផ្តុំនៃអ្នកក្រីក្ររស់នៅចំនួន ១១២៦តំបន់ មានចំនួន ១៣៦៣៨៥ខ្នងផ្ទះ ស្មើនឹង១៨០៣៥១គ្រួសារ ដោយឡែកសំរាប់គំរោងអង្កេតដំណាក់កាលទី២នេះគ្រោងនឹងធ្វើអងេ្កតអោយបានលំអិតជាងពេលមុនគ្រប់តំបន់ ខេត្ត ក្រុង និង ជនបទ ធ្វើយ៉ាងណាអោយទិន្នន័យដែលប្រមូលបានមានកំរិតលំអៀងនៃភាគរយទាបបំផុត។

Additional information