កែលំអសហគមន៍

គំរោងកែលំអហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច  និងគំរោងឥណទានខ្នាតធំ វគ្គទី២
សំរាប់សហគមន៍អ្នកក្រីក្រ ក្នុងប្រទេសកម្ពុជា នឹងចាប់ដំណើរការនៅឆ្នាំ២០១៤

គំរោងកែលំអហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច  និងគំរោងឥណទានខ្នាតធំ  ដែលគាំទ្រថវិការដោយសម្ព័ន្ធភាព អាស៊ីដើម្បីសកម្មភាពសហគមន៍ ហៅថា( អាការ )វគ្គទី២ បានចាប់ដំណើរការហើយ ពីឆ្នាំ២០១៣នេះតទៅ លើបណ្តាប្រទេសចំនួន១៩ ក្នុងតំបន់  ។   ដោយឡែកសំរាប់ប្រទេសកម្ពុជា  ការរៀបចំដាក់សំណើរសុំគំរោង នេះទៅកាន់ស្ថាប័នម្ចាស់មូលនិធិ នៃសម្ព័នភាពអាស៊ី  ហាក់មានភាពយឺតយ៉ាវជាងគេបន្តិចដោយសារតែ គំរោងដែលស្នើឡើងពីបណ្តាញសហគមន៍ខេត្តក្រុងទាំង១២ បំពេញគោលការណ៍មិនគ្រប់ជ្រុងជ្រោយតែ ទោះយ៉ាងនេះក្តីគេសង្ឃឹមថា គំរោងទាំងនេះអាចនឹងដំណើរការបាននៅឆ្នាំ២០១៤  ។

ក្នុងនោះមានគំរោងជួសជុលកែលំអហេដ្ឋារចនាសម្ព៍ន្ធខ្នាតតូចក្នុងសហគមន៍ មានផ្លួវ ,លូ  និងគំរោង ខ្នាតធំឥណទានជួសជុលកែលំអ ផ្ទះចាស់ , សង់ផ្ទះថ្មី  ។ គំរោងដែលបណ្តាប្រទេសនានាក្នុងតំបន់ស្នើឡើង  រួមទាំងកម្ពុជាផង  នឹងត្រូវនាំយកទៅសុំការអនុម័តពីស្ថាប័នម្ចាស់ជំនួយ ក្នុងកិច្ចប្រជុំគណៈកម្មការ បណ្តាញប្រចាំតំបន់ក្នុងអំឡុងខែកុម្ភៈឆ្នាំ២០១៤  នៅប្រទេសវៀតណាម  ។ គំរោង (អាការ ) ដែលបាន អនុវត្តវគ្គទី១  នៅក្នុងប្រទេសកម្ពុជា គឺជាមេរៀនដ៏ល្អដែលជំរុញលើកទឹកចិត្តដល់ប្រជាសហគមន៍ ទាំងអស់ឲ្យមានការយល់ដឹងកាន់តែច្រើនពីសារប្រយោជន៍ នៃសហគមន៍សន្សំប្រាក់    មានភាពក្លាហាន ក្នុងការសំរេចចិត្តកសាងផែនការអភិវឌ្ឍន៍សហគមន៍  ដោយផ្អែកតាមផែនការអភិវឌ្ឍន៍មូលដ្ឋាន ។  ជាងនេះទៀតដើម្បីឲ្យសហគមន៍កាន់តែរឹងមាំ ផែនការអភិវឌ្ឍន៍មានប្រសិទ្ធភាព  សហគមន៍មិនអាច កាត់ផ្តាច់បានពីការគាំទ្ររបស់អាជ្ញាធរមូលដ្ឋានទេ ត្រូវតែមានកិច្ចសហការល្អតាំងពី ភូមិ ឃុំ ឡើងទៅ ទើបម្ចាស់ជំនួយមានទំនុកចិត្តនឹងផែនការសំរេចបានជោគជ័យ  ៕

Additional information